ព័ត៌មានជាតិ

ក្មេងទំនើង ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជិះ​ម៉ូតូ​មាន​អាវុធ​ក្នុង​ដៃ​ និង​លាក់​អាវុធ​នៅ​តាម​ខ្លួន

កោះកុង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​យប់​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អធ្រាត្រ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ​៣​នាក់​ ជិះ​ម៉ូតូ​មាន​អាវុធ​ក្នុង​ដៃ​ និង​លាក់​អាវុធ​នៅ​តាម​ខ្លួន​ ពេល​ដែល​កងកម្លាំង​កំពុង​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ស្ថិត​នៅ​ចំណុច​ភូមិ​៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ១-​ណាត់​ សុខ​ណា​ (​ហៅ​ក្តាន់​)​ ភេទ​ប្រុស​ អាយុ ​២០​ឆ្នាំ​ មុខរបរ​កម្មករ​នេសាទ​(​អ្នក​កាន់​អាវុធ​មុខស្រួច​)​ ទីលំនៅ​ភូមិ​៣​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ។​ ២-​ឈ្មោះ​ សួរ​ គី​រី​ន​ ភេទ​ប្រុស​ អាយុ ​១៦​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ (​មានកាំបិត​បុ័ងតោ​ជាប់​ខ្លួន​)​ ទីលំនៅ​ភូមិ​២​ ឃុំ​ប៉ាក់​ខ្ល​ង​ស្រុក​មណ្ឌល​សីមា​ និង​៣-​ឈ្មោះ​ ពាន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទីលំនៅ​ភូមិ​២​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ។​

​ដកហូត​វត្ថុ​តាង​៖​ ម៉ូតូ​ ១​ គ្រឿង​ ;​ កាំបិត​បុ័ងតោ​១​ និង​កូនកាំបិត​ចុង​ស្រួច​០១​ដើម​។​

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់