ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៥និង២៥ នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណុចផ្សារទំនើបផេនសលមាត់ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ រតនា ភេទប្រុស អាយុ ៤០ ឆាំ្ន ជនជាតិខែ្មរ មុខរបរ អ្នកគ្រប់គ្រងផ្សារ ។
– មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់ : ថ្មប្រក់ស័ង្កសី ។
- ខូចខាតសម្ភារៈ ឆេះសំភារៈគ្រឿងក្រអូបទូក្លាសសេចំនួន៣តូបទំហំ ០២×០៣ ម៉ែត្រ នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន។
- របួសមនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
ពន្លត់ចប់: នៅវេលាម៉ោង ០៥និង៥០ នាទី នាថ្ងៃខែឆ្នាំដដែល ៕









មតិយោបល់