ព័ត៌មានជាតិ

ដែកដាក់ការពារទឹកភ្លៀង នៅមុខផ្ទះពលរដ្ឋមួយកន្លែង ត្រូវជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពលួចយកទៅបាត់

ព្រះសីហនុ: នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីជនសង្ស័យ៣នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកដែកដាក់ការពារទឹកភ្លៀងនៅមុខផ្ទះ ជនរងគ្រោះយកទៅបាត់ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណីខាងលើនេះ មានជនសង្ស័យចំនួន៣នាក់ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះទេ បានជិះម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង មកដល់ត្រង់ចំណុចកើតហេតុ បានធ្វើសកម្មភាព លួចយកដែកដាក់ការពារទឹកភ្លៀង នៅមុខផ្ទះរបស់ជនរងគ្រោះ ។ លុះពេលធ្វើសកម្មភាពរួចហើយ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។ ករណីនេះ ជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ដែលនៅក្នុងមូលដ្ឋាននោះ ឲ្យលោកជួយអន្តរាគមន៍ ដើម្បីស្វែងរកមុខជនសង្ស័យទាំង៣នាក់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

មតិយោបល់