ព័ត៌មានជាតិ

Firefox គ្រោង​លក់​ពាណិជ្ជកម្ម​អន​ឡា​ញ​

​ក្រុមហ៊ុន Mozilla ដែលជា​អ្នក​នៅ​ពីក្រោយ Firefox Internet browser នឹង​ចាប់ផ្ដើម​លក់​ទំព័រ​ពាណិជ្ជកម្ម​នៅ​លើ​កម្មវិធី Firefox ដើម្បី​ពង្រីក​ទីផ្សារ​ពាណិជ្ជកម្ម​អន​ឡា​ញ​។​

A man is seen next to a Firefox logo at a Mozilla stand during the Mobile World Congress in Barcelona

​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុមហ៊ុន​បាន​ប្រកាស​នៅលើ​ប្លក់​របស់ខ្លួន​ថា ខ្លួន​បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​មួយ​ជាមួយនឹង​ដៃគូ​ឧបត្ថម្ភ ដូច្នេះ​ខ្លួន​អាច​នឹង​ធ្វើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​អន​ឡាញ​បាន​នៅ​លើ​កម្មវិធី Firefox​។​

​គេ​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ​ថា Mozilla នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​អន​ឡាញ​ដោយ​វិធី​ណា ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​នឹង​ចាប់ផ្ដើម​វា​នៅ​ពេល​ឆាប់ៗ​នេះ​៕​

មតិយោបល់