កណ្តាលៈ យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើមមៀន បានឲ្យដឹងថា នៅវេលាម៉ោង២០និង៤៥នាទីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យ០៤នាក់ ធ្វើសកម្មភាពប៉ុនប៉ងលួចទ្វាររបងដែក ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ទីតាំងស្ថិតត្រង់ចំណុចតាមផ្លូវ២០៦ ក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ លឹម សុខសុផៃ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ សង្កាត់ កើតហេតុ មុខរបរក្រុមហ៊ុន ។
ជនសង្ស័យ០៤នាក់៖ ១-ឈ្មោះ ផាត់ សុផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ធ្លាប់ជាប់ពន្ធគារខេតកណ្តាលចំនួន១ដង ករណីហិង្សាដោយចេតនា ។ ជនសង្ស័យមានសរធាតុញៀនក្នុងទឹកនោម (+) ។ ២-ជនសង្ស័យ៣នាក់ទៀត រួមមានឈ្មោះ ទូច ,ឈ្មោះធឿន, ឈ្មោះធី , ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ គ្មាន ។ សម្ភារៈបាត់បង់៖ គ្មាន ។
សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុ ជនសង្ស័យទាំង៤នាក់ខាងលើ បានធ្វើសកម្មភាពនាំគ្នា ប៉ុនប៉ងលួចគាស់ទ្វាររបងដែកមួយផ្ទាំង ដែលម្ចាស់មិនបានរស់នៅ ហើយចាក់សោផ្ទះទុកចោល ជួនពេលនោះម្ចាស់ផ្ទះមកដល់ ធ្វើឲ្យជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់ទៅ ។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក
ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ដែលកំពុងចេញល្បាតតាមផ្លូវ ក៏បានឃើញជនសង្ស័យម្នាក់ឈ្មោះ ផាត់ សុផាន់ណា ហើយដេញចាប់ខ្លួនបានយកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់