ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបមុខសញ្ញា វាយប្លន់យកម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ឃាត់ខ្លួនជនសង្ស័យ ៧នាក់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ២រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០១ និង ៥០ នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

-ជនសង្ស័យ៖ ០៨នាក់ប្រុស ជិះម៉ូតូ ០៤គ្រឿង
១-ឈ្មោះ ផន សុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
២-ឈ្មោះ ឆែម សុខចាន់ ហៅវ៉េត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។
៣-ឈ្មោះ សម្បត្តិ រិទ្ធី ហៅធី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាស់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។
៤-ឈ្មោះ កៅ គីមហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។
៥-ឈ្មោះ ផល់ សុភានិត ហៅជូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។
៦-ឈ្មោះ ញ៉េន សៀវយ៉ាវ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
៧-ឈ្មោះ ម៉ុន ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៧.០៤.២០០៩ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ឃាត់ខ្លួន​ ប្រគល់ឱ្យអាណាព្យាបាលវិញ) ។
៨-ឈ្មោះ គីម ចាន់ថា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( គេចខ្លួន) ។

-វត្ថុតាងចាប់យក៖
១-ដាវចំនួនមួយដើម ប្រវែងប្រហែល០៦តឹក។
២-ម៉ូតូម៉ាកសង់១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន5971295 ពាក់ផ្លាកលេខតាកែវ 1Y-0715។
៣-ម៉ូតូម៉ាកសង់១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន5292173 ពាក់ផ្លាកលេខភ្នំពេញ 1HC-2559។
៤-ម៉ូតូម៉ាកសង់១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ លេខតួនិងលេខម៉ាស៊ីន8314808 ពាក់ផ្លាក់លេខ កំពង់ស្ពឺ 1D-8700។
៥-ម៉ូតូម៉ាកនីច ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៩ សេខម៉ាស៊ីនAE52-351911 លេខតួCE45F-351951 ពាក់ផ្លាកលេខ ភ្នំពេញ 1Hv-2749 ។ ផលប៉ះពាល់ បាត់បងម៉ូតូមួយគ្រឿងម៉ាកសង់។

-ហេតុការណ៍៖ នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៍ ឃើញបក្ខពួកជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវាយយកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ នៅចំណុចកើត ហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មានបានហើយ ប៉ុស្ដិ៍នគរបាលពើក ប៉ុស្ដិ៍ព្រៃពួច ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច និងផ្នែកនគរបាលយុត្តិធម៌ ស្រុក​ បានរួមសហការណ៍គ្នា បានចេញទៅដល់កន្លែងកើតហេតុ និងដេញតាមស្ទាក់ ហើយឃាត់ខ្លួនជនសង្ស័យបានចំនួនមួយនាក់និងម៉ូតូមួយគ្រឿង ហើយបាននាំជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។
-ជនសង្ស័យឈ្មោះ ផន សុផា បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកចំនួន០៧នាក់ដែលមានឈ្មោះដូចខាងលើ បានរួមគ្នាធ្វើសកម្មភាពដេញវាយជនរងគ្រោះប្លន់យកម៉ូតូមែន។

ក្រោយពីស្ដាប់ចម្លើយឈ្មោះ ផន សុផា រួចមកទើបផ្នែកជំនាញ បានសហការណ៍ជាមួយប៉ុស្ដិ៍នគរបាលពើក ប៉ុស្ដិ៍ព្រៃពួច ប៉ុស្ដិ៍លំហាច បានស្រាវជ្រាវស្វែងរកមុខសញ្ញាជាបក្ខពួកហើយឃាត់ខ្លួនបានជាបន្តបន្ទាប់ ដើម្បីសួនាំបន្តតាមនីតិវិធីច្បាប់។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់