ព័ត៌មានជាតិ

រថយន្តមួយគ្រឿង សង្ស័យបើកបរដោយស្រ្តីម្នាក់ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យមួយកំណាត់មុខខ្ទេចរងការខូចខាត

ភ្នំពេញៈ​ នាវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-0520 សង្ស័យបើកបរដោយស្រ្តីម្នាក់ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-0520 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្ត សង្ស័យបើកបរដោយស្រ្តីម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរថយន្តបង្កហេតុនេះ រងការខូចខាតខ្ទេចផ្នែកខាងមុខមួយកំណាត់ ។ ក្នុងហេតុការណ៍នេះ ក្រុមការងារសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា មានមនុស្សរងរបួសដែរឬមួយយ៉ាងណានោះទេ ដោយមកមិនទាន់ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងមន្រ្តីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ។ បន្ទាប់មកករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានប្រគល់ទៅឲ្យខាងសមត្ថកិច្ចចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់