ព័ត៌មានជាតិ

សមត្ថកិច្ច​សម្រេចឃុំខ្លួន ជនសង្ស័យ២នាក់​ពីបទប៉ុនប៉ង​​ និងផ្សំគំនិតក្នុងករណីលួច!

កំពង់ចាមៈ មានករណី​ប៉ុនប៉ង​និងសមគំនិតក្នុងអំពើលួច ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្រ្កាប កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានលោក គឹម លុយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីការបង្គាប់ ឲ្យឃុំខ្លួនតាមលេខ​១០១ និង​១០២ ចុះថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទចំនួន​២នាក់ ពីបទ​ប៉ុនប៉ង​និងផ្សំគំនិតក្នុងអំពើលួច ដែលប្រព្រឹត្តកាលពីថ្ងៃទី​​៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម​។

​សូមរំលឹកផងដែរថា: កាលពីថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់។

ជនសង្ស័យទី១​ឈ្មោះ មិន ឆពិសិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់ម៉ូតូឌុប ​ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិត្នោតជុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ​​ និងទី២​ឈ្មោះ ហ៊ូ ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារនៅខារ៉ាអូខេ មានទីកន្លែងកំណើតនៅភូមិទ្រានចូល ឃុំអង្កាញ់ ស្រុកត្រាំង ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្ននៅភូមិត្នោតជុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ ជនជាប់ចោទត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួននៅពន្ធធានាគារខេត្តកំពង់ចាម រួចរាល់ហើយ​ កាលពីថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់មាត្រា២៧ មាត្រា២៩ មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់