ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់

កោះកុង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទ ជួញដូរ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការ មន្ត្រីជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ស៊ុន យៀម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានធ្វើការបង្ក្រាបបានករណីជាក់ស្តែងបាន០១ករណី ឃាត់ ខ្លួនបានចំនួន០១មុខសញ្ញា (ប្រុស) នៅចំណុចតាមផ្លូវ ភូមិនាងកុក ឃុំប៉ាក់ខ្លង ក្រោយពីបានសាកសួរបឋមរួចមក នៅថ្ងៃទីខែឆ្នាំដដែល វេលាម៉ោង១៤,៥០នាទី កម្លាំងជំនាញយើងបានឈានទៅបង្ក្រាបទីតាំងមួយចំណុចទៀត នៅ ចំណុចបន្ទប់ជួល ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឃាត់ខ្លួនបាន០២មុខសញ្ញា (ស្រី០១ នាក់) ដែលមានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ស៊ុន យូច (អាចុយគោ) ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
វត្ថុតាងដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន០១កញ្ចប់ធំ
ទម្ងន់=២.៣៣ក្រាម (ពីរ ចុច សាមសិបបីក្រាម) ថ្លឹងទាំងសម្បកថង់ ។
២/ ឈ្មោះ សំ ម៉ារ៉ាដា (ដា) ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិនាងកុក ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
វត្ថុតាងដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន០២កញ្ចប់ធំ ទម្ងន់= ៣.៩០ក្រាម (បី ចុច កៅសិបក្រាម) ថ្លឹងទាំងសម្បកថង់ និងឧបករណ៍សម្រាប់ជក់ ចំនួន០១។
៣/ ឈ្មោះ វ៉ាន់ ចន្ថា (កែវ) ភេទស្រី អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
វត្ថុតាងដកហូត៖ គ្មាន។

សរុបដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន០៣ កញ្ចប់ធំ ទម្ងន់= ៦.២៣ក្រាម (ប្រាំមួយ ចុច ម្ភៃបីក្រាម) ថ្លឹងទាំងសម្បកថង់, ឧបករណ៍សម្រាប់ជក់ ចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យ ផ្នែកជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់