ព័ត៌មានជាតិ

រដ្ឋាភិបាល​អូស្ត្រាលី​មាន​កង្វល់​ពី​ជនជាតិ​របស់ខ្លួន ដែល​ប្រយុទ្ធ​ជាមួយ​ពួក​ភេរ​វជន​

​រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​សង្កេតមើល​យ៉ាង​ដិត​ដល់​ជន​ជាតិ​របស់​ខ្លួន​ដែរ បច្ចុប្បន្ន​កំពុង​ប្រយុទ្ធ​នៅ​ជាមួយ​ក្រុម​ភេរ​វជន រ៉ាឌីកាល់ ខ្លះ​នៅក្នុង​ប្រទេស ស៊ី​រី និង​អ៊ីរ៉ាក់ ដែល​ធ្វើឱ្យ​មាន​កង្វល់​ថា ពួកគេ​អាច​បង្ក​ឱ្យមាន​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​សន្តិសុខ​ជាតិ នៅពេលដែល​ពួកគេ​ត្រឡប់​មក​កាន់ ប្រទេស​នៅ​អូ​សេ​អា​នី​នេះ​វិញ​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ ABC ក្នុងស្រុក​រដ្ឋមន្ត្រីការបរទេស លោកស្រី ជូ​លី ប៊ី​សូប (Julie Bishop) បាន​និយាយ​ពី​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា អាច​មាន​ជនជាតិ​អូស្ត្រាលី​១៥០​នាក់ ដែល​ប្រយុទ្ធ​នៅ​ជាមួយ​ក្រុម​ឧទ្ទាម ហើយ​លោក​ស្រី​មាន​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ អំពី​ជនជាតិ អូស្ត្រាលី ដែល​គាំទ្រ​ធ្វើការ ឬ​ជាក់ស្តែង​នៅ​ជាមួយ​ពួក​ជ្រុលនិយម​ទាំងនោះ​។​

​លោកស្រី​បាន​និយាយ​បន្ថែម​ថា យើង​មាន​ការព្រួយបារម្ភ​ថា ជនជាតិ​អូស្ត្រាលី​ដែល​កំពុង ធ្វើការ​ជាមួយ​ពួក​ទាំងនោះ នឹង​ក្លាយទៅជា​ជន​រ៉ាឌីកាល់ ដែល​រៀនសូត្រ​នូវមុខ​របរជំនួញ​ភេរវកម្ម ហើយ​ប្រសិនបើ​ពួកគេ​ត្រឡប់​មក​ប្រទេស​អូស្ត្រាលី​វិញ​នោះ វា​នឹង​បង្ក​ឱ្យមាន​ការគំរាមកំហែង​ខាង​សន្តិសុខ ហើយ​យើង​កំពុង​ធ្វើ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើបាន ដើម្បី​ឱ្យ​ស្គាល់​អត្តសញ្ញាណ​ពួក​ទាំងនោះ ។​

​ចាប់តាំងពី​សង្គ្រាម​ស៊ីវិល​នេះ​ឡើង​នៅក្នុង​ប្រទេស​ស៊ី​រី ក្នុង​ឆ្នាំ​២០១១ ពួក​យុទ្ធជន​រាប់ពាន់ នាក់ មកពី​បណ្តា​ប្រទេស​លោកខាងលិច ដែល​មានកំ ណើ​ត​នៅ​មជ្ឈឹម​បូព៌ា​បាន​ចូលរួម​ជាមួ​យ​ក្រុម ជ្រុលនិយម​ខ្លះ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​របប​របស់​ប្រធានាធិបតី លោក បា​សារ អា​សាដ​
( Bashar Assad )​។​

​មាន​ជាច្រើន​នាក់​នៃ​ពួកគេ គឺជា​ជនជាតិ​អូស្ត្រាលី​ដែល​បាន​បណ្តុះបណ្តាល​នៅលើ សមរភូមិ ហើយ​មាន​ខ្លះ​នៃ​ពួកគេ​បាន​ចូលរួម​ជាមួយ​រដ្ឋ​អ៊ីស្លាម អ៊ីរ៉ាក់ និង​ឡេវ៉ាន (ISIL) ក្រុម ប្រដាប់អាវុធ​រ៉ាឌីកាល់​មួយ ដែល​ធ្វើ​ការវាយប្រហារ​ដ៏​គួរឱ្យ​ភ័យខ្លាច ទៅលើ​ពួក​ជន​ស៊ីវិល​នៅក្នុង ពេល​២​ឆ្នាំ កន្លងទៅនេះ ។​

​តាម​សេចក្តីរាយការណ៍​ថ្មីៗ​នេះ​ឱ្យដឹងថា ជនជាតិ​អូស្ត្រាលី​ខ្លះ​ក៏​បាន​ឆ្លងកាត់​ព្រំដែន​ផង ដែរ ជាមួយ ISIL ចូលទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ នឹង​បើក​ធ្វើ សង្គ្រាម​ប្រឆាំង​នឹង​កងកម្លាំង​រដ្ឋាភិបាល អ៊ីរ៉ាក់ ៕​
522141-julie-bishop

មតិយោបល់