ព័ត៌មានជាតិ

ករណីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី នៅចំណុចផ្លូវកោងហួសសឹងរងក្រុងប៉ៃលិន ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកជាមួយរថយន្តចំនួន០១ករណី បណ្តាលឲ្យមនុស្សស្លាប់០១នាក់និងរបួសធ្ងន់០១នាក់ ។

ភាគីបើកបររថយន្តទី១ មានឈ្មោះ ម៉ី ចាន់ភក្រ្តា អាយុ ២៧ ឆ្នាំ នៅភូមិថ្មី ឃុំ ត្រាង្គ ស្រុកកម្រៀង ខេត្តបាត់ដំបង បើកបររថយន្ត Hyandai ពណ៌ខៀវ ពាក់ផ្លាក តាកែវ 2A.1362 ស្លាប់នៅមន្ទីរពេទ្យ ។ មានអ្នករួមដំណើរជាមួយឈ្មោះ ម៉ី ចិន អាយុ ៥៨ ឆ្នាំ ត្រូវជាឪពុកអ្នកស្លាប់ រស់នៅភូមិថ្មី ឃុំត្រាង្គស្រុកកម្រៀង ខេត្តបាត់ដំបងរបួសធ្ងន់ ។

ភាគីបើកបររថយន្តទី២ រត់ចេញពីកន្លែងកើតហេតុ ដែលមានពណ៌ ស–លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F. 0125 ខូចខាតធ្ងន់ ។ បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយកវត្ថុតាងមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយពេលក្រោយ ៕

មតិយោបល់