ព័ត៌មានជាតិ

កម្សត់ណាស់! បុរសម្នាក់ត្រូវបានប្រពន្ធរត់ចោល ពេលនេះអកុសលខ្សែភ្លើងឆក់ស្លាប់ បន្សល់ទុកកូន ៣នាក់ឲ្យកំព្រា

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត បន្សល់ទុកកូន ៣នាក់ ឲ្យកំព្រា ស្ថិតក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ទូច សុផល ភេទប្រុស អាយុជាង ៤០ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ មានប្រពន្ធប៉ុន្តែបានបែកបាក់គ្នា ដោយស្ត្រីជាប្រពន្ធរត់ចោលទៅបាត់តាំងពីកូនតូចៗម្ល៉េះ ។

ក្រោយពីកើតហេតុសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់