ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន

ព្រះសីហនុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការរដ្ឋាននរគបាលស្រុកព្រៃនប់ កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលតានៃ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី ។

ជនសង្ស័យឈ្មោះ ឡេង សុខពៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចភ្នំខៀវ សង្កាត់លេខ២ ក្រុង/ខេត្ត ព្រះសីហនុ ។ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1 IW-6237 ផលិតឆ្នាំ២០២១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសាងសំណុំរឿងតាមនីតិវិធីបន្ត ៕

មតិយោបល់