ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ ប្រព្រឹត្តកាលពីកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤៥នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ច.ធ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការតាមផ្ទះ ទីលំនៅភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកជនសង្ស័យឈ្មោះ ក្លូត សុហេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី ត្រង់ចំណុចស្ថានីយប្រេងសាំងតេលា ខាងជើងស្តុបវត្តស្លែង ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ជាមួយនឹងឃាត់ខ្លួន សមត្ថកិច្ចបានដកហូត៖ ១/ទូរស័ព្ទដៃម៉ាកណូគាចុចពិល០១គ្រឿង, ២/រថយន្តម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AW-1747 មួយ០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ។
ពាក់ព័ន្ធករណីនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់