ចាប់តាំងពីបានក្លាយទៅជាបុរសមុខអាក្រក់លោក Adam Pearson ត្រូវបានមិត្តភក្កិជាច្រើនសើចចំអក និងមានការរើសអើង។ ទោះជាយ៉ាងណា គាត់ក៏អរគុណចំពោះមុខខុសធម្មតា ដែលធ្វើឲ្យរូបគាត់ក្លាយទៅជាតារាសម្តែងដ៏ល្បីក្នុងរឿង ” Under the Skin ” ។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា លោក Adam មានជំងឺ Fibroid ដែលធ្វើឲ្យប្រព័ន្ធសសៃប្រាសាទទាំងមូលរបស់គាត់ត្រូវបានខូច។ ដោយសារតែបែបនេះហើយទើបគាត់មិនសូវទៅសាលាព្រោះមានការសើចចំអកពីមុខមាត់អាក្រក់ខុសពីមនុស្សធម្មតា។ នៅឆ្នាំ ២០១២ លោកបានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌មួយដែលគេហៅថា ” Changing Face ” ។ នេះគឺជាស្ថាប័នអង់គ្លេសមួយ ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការរងទុក្ខវេទនា ឬការរងរបួសទាំងនោះ ដើម្បីឲ្យមានអារម្មណ៍កាន់តែច្រើនមានទំនុកចិត្តអំពីរូបរាងរបស់ពួកគេ។ ចាប់តាំងពីពេលនោះមកគាត់មានទំនុកចិត្តន្ថែមទៀត ដើម្បីបន្តជីវិតរបស់ខ្លួនឯង ដោយបានក្លាយទៅជាតារាសំដែងដ៏ល្បីនៅក្នុងតារាភាពយន្តមួយ និងត្រូវចេញផ្សាយនៅក្នុងខែមេសាខាងមុខនេះ។ គាត់បាននិយាយថាគាត់មានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ នៅពេលដែលទទួលបានការគាំទ្រពីមនុស្សជាច្រើន៕
ព័ត៌មានជាតិ
មតិយោបល់