ព័ត៌មានជាតិ

កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរស្រុកកណ្តៀងបាល ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ) មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ១៤និង៣០នាទី កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន ០៨នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ដឹកនាំដោយលោកនាយប៉ុស្តិ៍ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ) នៅចំណុចផ្ទះរបស់ឈ្មោះ សំ អាត ភេទស្រី អាយុ ៥៦ឆ្នាំ ស្ថិតនៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ។
១–ឈ្មោះ សំ អាត (ម្ចាស់ផ្ទះ)
២–ឈ្មោះ សាន ហ៊ុំ ភេទស្រី អាយុ ៣៩ឆ្នាំ
៣–ឈ្មោះ ប៉ិ ត្រប់ ភេទស្រី អាយុ ៣៨ឆ្នាំ
៤–ឈ្មោះ ជា ចាន់ ភេទស្រី អាយុ ២៧ឆ្នាំ
៥–ឈ្មោះ ឈិត រុំ ភេទប្រុស អាយុ ៣៥ឆ្នាំ
៦–ឈ្មោះ ជា ចន្ធូ ភេទស្រី អាយុ២៣ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិឃុំកើតហេតុខាងលើ និងដកហូតវត្ថុតាងរួមមាន៖ បៀចំនួន ៦២សន្លឹក កម្រាលភួយចំនួន០១ កម្រាលការុងចំនួន០១នឹងកម្រាលកន្ទេលចំនួន០១។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចកម្ទេចចោលនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់