តៃវ៉ាន់៖ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនតៃវ៉ាន់ Digitimes Research បានឲ្យដឹងថា តួលេខនៃការលក់ Tablet នៅជុំវិញពិភពលោក ក្នុងត្រីមាសទី៣ បានកើនឡើង ១៦.៣ភាគរយ ស្មើនឹងប្រមាណជិត ៤៧លានគ្រឿង។
បើទោះបីជាតួលេខនៃការលក់នៅត្រីមាសទី៣ ឆ្នាំនេះ បានកើនឡើងក្ដី ប៉ុន្តែតួលេខនេះ បើធៀបនឹងត្រីមាសទី៣ ឆ្នាំមុនគឺនៅធ្លាក់ចុះជាង ១០ភាគរយ ហើយការធ្លាក់នេះ ក៏ជាបញ្ហាចម្បងមួយផងដែរ សម្រាប់ក្រុមហ៊ុនផលិត Tablet ទាំងអស់ ព្រោះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តួលេខនៃការលក់ Tablet បន្តធ្លាក់ចុះជាលំដាប់ ហើយក៏ពុំមានដំណោះស្រាយផងដែរ។
បើយោងតាមសម្ដីអ្នកប្រើ Tablet ភាគច្រើនបាននិយាយថា ពួកគាត់មិនចាំប្ដូរទៅប្រើ Tablet នោះទេ ព្រោះទីមួយវាចំណាយលុយ និងទី២ វាគ្រាន់តែជាឧបករណ៍សម្រាប់កម្សាន្តមួយប៉ុណ្ណោះ មិនចាំបាញ់ចេញថ្មីភ្លាម ទិញភ្លាមនោះទេ៕
មតិយោបល់