ព័ត៌មានជាតិ

តោះ! មកដឹងជីវប្រវត្តិ សម្ដេច ព្រះមហាឃោសានន្ទ

វ៉ា​ យ៉ាវ គឺជាព្រះនាមពិតរបស់ព្រះមហាថេរមួយអង្គ
នោះគឺ សម្ដេច ព្រះមហាឃោសានន្ទ
សម្ដេច ព្រះមហាឃោសនន្ទ ទ្រង់ប្រសូត្រនៅឆ្នាំ១៩២៥
នៅក្នុងខេត្តតាកែវ ព្រះអង្គជាអ្នកប្រាជ្ញបញ្ញវន្តសង្ឃខ្មែរដ៏
ឆ្នើមមួយអង្គ ដែលអន្តរជាតិក្នុងពិភពលោកទទួលស្គាល់
ព្រះអង្គ បានទទួលឋាន: គោរមងារជា “សម្ដេច” នៅឆ្នាំ ១៩៩២ ក្នុងចំណោមព្រះមហាថេរ២អង្គទៀត (សម្ដេច
នន្ទ ង៉ែត និង សម្ដេច អ៊ុម ស៊ុម) ។
សម្ដេចទ្រង់សុគតនៅឆ្នាំ២០០៧ ក្នុងព្រះជន្ម៨២វស្សា
នៅសហរដ្ឋអាមេរិក ។
លក្ខណៈពិសេស៖
១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាមដើម្បី«ទទួលពានរង្វាន់ណូប៊ែលសន្តិភាព» ពីសមាជិក ព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell)
ចំនូន៤ដង ។
២.ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើន
ជាងព្រះសង្ឃខ្មែរណាៗទាំងអស់
៣.ជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា«ព្រះរស់របស់ផែនដី» ក្នុងចំណោមព្រះរស់ទាំង៥រូបនៅចុងសតវត្ស
ទី២០ នៅក្នុងសៀវភៅ Buddha and Wisdom
៤.ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការ សហប្រជាជាតិ ក្នុងឋានៈជា «ទីប្រឹក្សាយោបល់»
ផ្នែកសេដ្ឋកិច្ច និងវប្បធម៌
៥.ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ (១៩៩៤)ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហមនិងទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ១០០០នាក់ស្ដាប់ នៅ
ភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៦.ជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ
«មិននិយាយ»នៅជីវិតចុងក្រោយរហូតដល់ពេលសុគត
៧.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព
« Niwano» ពីប្រទេសជប៉ុន និង ពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ
៨.ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិត
របស់ព្រះអង្គសម្រាប់ខ្មែរហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គថាជានរណា?»
៩.ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើន
ជាងជនជាតិខ្មែររបស់ព្រះអង្គ។
១០.ជាក្រុមព្រះសង្ឃខ្មែរទី១(មហា អាំ សួន មហា វ៉ាយ៉ាវ
និង មហា មាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅ
វិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥។
១១.ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជា
ដើម្បីសន្តិភាព និង អហឹង្សា សម្រាប់មនុស្សជាតិ និង
មាតុភូមិ ។
***ស្រង់ចាកពីអត្តបទ
ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត!

មតិយោបល់