ព័ត៌មានជាតិ

IDC៖ Android tablet និង​នាំមុខ iPad នៅក្នុង​ឆ្នាំ ២០១៣

នៅក្នុង​ឆ្នាំ ២០១៣ នេះ តួលេខ​នៃ​ការលក់ Tablet ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android OS នឹង​នាំមុខ iOS របស់ Apple​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ស្ថាប័ន​វិភាគ​ទិន្នន័យ​អន្តរជាតិ​(IDC)​។​
​របាយការណ៍​ចុងក្រោយរ​របស់ IDC បាន​ឲ្យ​ដឹងថា Tablet ប្រើ Android នឹង​ក្ដោប​ទីផ្សារ​បាន​ចំនួន ៤៨,៨​ភាគរយ ចំណែកឯ Tablet ដែល​ប្រើ iOS វិញ​នឹង​ធ្លាក់ចុះ​ពី ៥១​ភាគរយ មក​នៅត្រឹមតែ ៤៦​ភាគរយ​។​
​ព្រមជាមួយ​គ្នា​នោះ Tablet ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows 8 និង​Windows RT របស់​ក្រុមហ៊ុន Microsoft នឹង​កើនឡើង​ពី ១,៩​ភាគរយ ទៅដល់ ២,៨​ភាគរយ​។ IDC បាន​រំពឹងទុក​ថា នៅ​ឆ្នាំ ២០១៧ ទីផ្សារ Tablet របស់ Windows 8 នឹង​កើនឡើង​បានត្រឹមតែ ៧,៤​ភាគរយ​ប៉ុណ្ណោះ រីឯ Android នឹង​ធ្លាក់​មក​នៅត្រឹម ៤៦​ភាគរយ និង iOS ធ្លាក់​មក​នៅ ៤៣,៥​ភាគរយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ Android នៅតែ​នាំមុខ iOS ដែរ​។​
​មូលហេតុ​ដែល​នាំ​ឲ្យ Android ក្ដោប​ក្ដាប់​ទីផ្សារ Tablet នោះ​គឺ​ដោយសារតែ Tablet ដែល​ប្រើប្រាស់ Android មានតម្លៃ​ថោក បានចេញ​លក់​នៅលើ​ទីផ្សារ​ច្រើន​៕

android-tablet

មតិយោបល់