ព័ត៌មានជាតិ

ករណីហិង្សា! ប្អូនថ្លៃយកកាំបិតប៉័ងតោកាប់បងថ្លៃ បណ្តាលឲ្យត្រូវក្បាលនិងស្មាចំនួន៣កន្លែងរងរបួសធ្ងន់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ០១នាក់៖ ១.ឈ្មោះ យ៉ន សុខជា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាបងថ្លៃ (មានស្នាមរបួសក្បាលចំនួន០១កន្លែង និងស្មាខាងឆ្វេងចំនួន០២កន្លែងទៀត) ។
ជនសង្ស័យ០១នាក់(ឃាត់ខ្លួន) ១.ឈ្មោះ ប៉ាក់ សុខភេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្អូនថ្លៃ) ។

វត្ថុតាងចាប់យករួមមាន៖ ១.កាំបិតបុ័ងតោចំនួន០១ផ្លែកដែកដងឈើ ។

សុភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះ បានជិះម៉ូតូឌុបប្រពន្ធមកជួយធ្វើម្ហូប នៅក្នុងកម្មវិធីបង្កក់កូនរបស់ឈ្មោះគន្ធា ដែលត្រូវជាបងប្អូន ហើយពេលនោះជនរងគ្រោះកំពុងតែធ្វើម្ហូប ស្រាប់តែជនសង្ស័យបានជិះម៉ូតូឌុបម្ដាយមកកម្មវិធីនោះដែរ រួចហើយជនសង្ស័យក៏បានជិះម៉ូតូត្រឡប់ផ្ទះទៅវិញ បានបន្តិចក្រោយមកជនសង្ស័យ ក៏បានជិះម៉ូតូត្រឡប់មកកន្លែងកម្មវិធីនោះវិញ ហើយបានយកកាំបិតបុ័ងតោកាប់ត្រូវចំក្បាលជនរងគ្រោះចំនួន០១កាំបិត និងកាប់ត្រូវចំស្មាខាងឆ្វេងចំនួន០២កាំបិតទៀត បណ្តាលឲ្យរងរបួលចេញឈាម ហើយពេលនោះជនរងគ្រោះក៏បានចាប់ជនសង្ស័យជាប់ រួចហើយក៏បានតេទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ ឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារថា ពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់