កណ្តាលៈ រួមភេទជាមួយអនីតិជន ដែលស្គាល់គ្នាតាមរយៈ Facebook បង្កើតបានជាស្នេហា រួមភេទបាន២ដង ត្រូវឪពុកខាងស្រីប្តឹងឲ្យចាប់ខ្លួន ព្រោះភាគីខាងស្រីទើបវ័យ១៣ឆ្នាំ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងែទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមព្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ច.ត.ស ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមាន ឈ្មោះ ចាន់ ឃោសុខ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួន។
ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកជនរងគ្រោះ និងជនសង្ស័យបានទាក់ទងគ្នាតាមរយៈ Facebook បន្ទាប់មកបានទំនាក់ទំនងគ្នាតាមទូរសព្ទលក្ខណៈជាសង្សារ លុះអំឡុងក្នុងខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង១០និង៤០នាទី ជនសង្ស័យបានទូរសព្ទហៅជនរងគ្រោះដែលធ្វើការ នៅភ្នំពេញឲ្យមកចូលរួមបុណ្យសពរបស់អ៊ុំជនសង្ស័យរហូតដល់ម៉ោង១១យប់ ជនសង្ស័យបាននាំជនរងគ្រោះចូលផ្ទះសំណាក់ ស្វាយជ្រុំ ហើយបានរួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួនមួយដង។ លុះដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ជនរងគ្រោះបានទូរសព្ទហៅជនសង្ស័យឲ្យមកឌុបទៅដើរលេងនៅក្នុងក្រុមហ៊ុន7NG ពេលដើរលេងនោះបាននាំគ្នាផឹកស្រា រហូតដល់ម៉ោង៤និង៣០នាទី ទើបបាននាំគ្នាត្រឡប់មកផ្ទះ ឈ្មោះ លក្ខ នៅភូមិព្រែក្របៅទី១ ឃុំព្រែកអំពិល ហើយបាននាំគ្នាផឹកស្រាបន្តទៀត ពេលនោះជនរងគ្រោះមានសភាពស្រវឹងស្រា។ ដល់វេលាម៉ោង៤ ជនសង្ស័យបានឌុបជនរងគ្រោះចូលផ្ទះសំណាក់ (ឡាក់គី) ភូមិបារាជ ឃុំស្វាយជ្រុំ ហើយបានរួមភេទបានសម្រេចចំនួន១លើកទៀត បន្ទាប់មកជនសង្ស័យបានឌុបជនរងគ្រោះមកផ្ទះវិញ។
លុះមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ឪពុកជនរងគ្រោះបានដឹងហេតុការណ៍នេះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអំពិល កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់