ព័ត៌មានជាតិ

ករណីរថយន្តសណ្តោងបុកគូទរថយន្តស្តារិច បណ្តាលឲ្យខ្ទេចផ្នែកខាងក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តសណ្តោង បើកបុកគូទរថយន្តស្តារិច នៅចំណុចផ្លូវឆ្លង បណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តស្តារិច មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AP-6739 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តម៉ាក HINO ពាក់ស្លាកលេខ កណ្តាល 3A-1735 ធ្វើដំណើរស្របទិសមកពីក្រោយ ក៏ជ្រុលបុកគូទរថយន្តស្តារិច បណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង និងឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាបញ្ចប់រឿងតែម្តង ៕

មតិយោបល់