ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាល

តាកែវ: នៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ម៉ូតូបុកគ្នា បណ្តាលឲ្យក្មេងស្រីអាយុជាង១០ឆ្នាំម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល៣នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញម៉ូតូទាំងពីរគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ មានទិសដៅបញ្ច្រាសគ្នា ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាពេញទំហឹងបណ្តាលឲ្យក្មេងស្រីម្នាក់ អាយុជាង១០ឆ្នាំ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ចំណែកឯមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីពិនិត្យមើល ។​ បន្ទាប់មកបាន ធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋ រង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់