ព័ត៌មានជាតិ

រថយន្តStarexមួយគ្រឿង បើកបររេចង្កូតជ្រុលទៅបុកបង្គោលភ្លើង និងរបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៣និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីរថយន្តក្រុមហ៊ុន សម្បត្តិ សិរីវឍ្ឍន: ឯ.ក បើកបុកបង្គោលភ្លើងនិងរបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Starex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-6755 របស់ក្រុមហ៊ុនសម្បត្តិ សិរីវឍ្ឍន:ឯ.ក ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលបុកបង្គោលភ្លើង និងរបាំងពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការ ខូចខាត ។ ចំណែករថយន្តបង្កហេតុនោះវិញ ក៏រងការខូចខាតយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍នេះ គ្មា​នមនុស្សរងរបួសនោះទេ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះមកពិនិត្យមើល ។ បន្ទាប់មកបានយក រថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់