ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ជិះម៉ូតូចេញពីបូជាសពលោកតា ត្រឡប់ទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៩និង២៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ តាមបណ្តោយផ្លូវ ៣០ម៉ែត្រ ត្រង់ចំណុចមុខបុរីមង្គលភ្នំពេញ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ដំណើររឿង៖ មុនពេលលកើតហេតុ ជនរងគ្រោះទើបត្រឡប់មកពីបូជាសពលោកតា ហើយជិះម៉ូតូទៅផ្ទះប៉ុន្តែអកុលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធ័ម។

១/ ភាគីម៉ូតូមានឈ្មោះ រី រក្សា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GW-2307។
២/ ភាគីរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8261 សណ្តោងរ៉ឺម៉ក ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្ន សពរគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី ចំណេកគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់