ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក ប្រជាពលរដ្ឋ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២២និង០០ នាទី នៅចំណុចភូមិបុទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ០១នាក់៖ ១.ឈ្មោះ កាំង ថុនា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ០២នាក់(ឃាត់ខ្លួន) ១.ឈ្មោះ ពុយ ចិត្ត ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។ (ធ្លាប់ជាប់ពន្ធនាគារ) ខេត្តកណ្តាល រយ:ពេល០៣ឆ្នាំ​ ពីបទ ជួញដូរគ្រឿងញៀន ​។ ២.ឈ្មោះ ម៉េន ជឿន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យក: គ្មាន ។

សភាពរឿងហេតុ៖ កន្លងមកជនសង្ស័យទាំង០២នាក់ ធ្លាប់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹកផ្លិត ម៉ាស៊ីនបូមទឹក និងម៉ូទ័របូមទឹករបស់ប្រជាពលរដ្ឋនៅក្នុង ឃុំកោះខ្សាច់ទន្លាយ៉ាងសកម្ម ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី ជនសង្ស័យឈ្មោះ ពុយ ចិត្ត បានធ្វើសកម្មភាពលួចផ្លិតម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះខ្សាច់ទន្លា ហើយបានលក់ឲ្យអេតចាយហើយបានគេចខ្លួនបាត់ ។ លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លា បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ពុយ ចិត្ត យកមកធ្វើការសាកសួរ ហើយឈ្មោះពុយចិត្តបានសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចផ្លិតម៉ាស៊ីនបូមទឹក និងម៉ូទ័របូមទឹក ជាមួយ ឈ្មោះ ម៉េន ជឿន រួចហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លា បានឃាត់ខ្លួនឈ្មោះ ម៉េន ជឿន មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង០២នាក់ បានសារភាពថា ពិតជាធ្លាប់ធ្វើសកម្មភាព លួចម៉ាស៊ីនបូមទឹកផ្លិតម៉ាស៊ីនបូមទឹក និងម៉ូទ័របូមទឹករបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះខ្សាច់ទន្លា ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់