ព័ត៌មានជាតិ

ចិនបើករថយន្តស៊េរីទំនើបម៉ាកសឺដេស មួយគ្រឿង ជ្រុលបុកម៉ូតូ Zoomer-x បណ្ដាលឲ្យបុរសម្នាក់ដួលរងរបួសធ្ងន់

ភ្នំពេញ: នាវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាកសឺដេសឆ្លងផ្លូវបុកម៉ូតូ Zoomer-x មួយគ្រឿងបណ្តាលឲ្យបុរសម្នាក់ ដួលរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវណតប៊្រីត ទល់មុខផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរជាមួយប្រុសស្រី២នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកសឺដេស មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាលេខភ្នំពេញ 2BW-0611 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ កែងនឹងផ្លូវណតប៊្រីត ស្រាប់តែបុកម៉ូតូ Zoomer -x មួយគ្រឿង ពាក់ស្លាកលេខបាត់ដំបង 1T-8814 បើកដោយបុរសម្នាក់ បណ្ដាលឲ្យដួលរងរបួសជិតដាច់ម្រាមដៃមួយត្រូវបានមិត្តភក្តិនាំយកទៅ មន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ធ្វើការវាស់វែង យករថយន្តនិងម៉ូតូដាក់អែបខាងផ្លូវ ហើយបានឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា អស់រយ:ពេលជិត៣ម៉ោង មិនត្រូវគ្នានោះទេ ។ បន្ទាប់មក សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានទាក់ទងទៅ សមត្ថកិច្ចជំនាញក្រុង ចុះមកដល់ឲ្យភាគីទាំងសងខាង ទៅមើលជនរងគ្រោះនៅឯមន្ទីរពេទ្យ ដើម្បីងាយស្រួលធ្វើការដោះស្រាយ ៕

មតិយោបល់