ព័ត៌មានជាតិ

កម្លាំងជំនាញបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីខ្មែរ-វៀតណាម ៥នាក់ ករណីជួញដូរគ្រឿងញៀន

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ០៥នាក់ ករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបនិងឃាត់ខ្លួនកាលពីពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២។

ជនសង្ស័យទាំង៥នាក់រួមមាន៖
១/ ឈ្មោះ សរិទ្ធ ឧត្តមមិនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ
២/ ឈ្មោះ រី រ៉ាដូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
៣/ ឈ្មោះ TRAN THI THAO ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិ វៀតណាម
៤/ ឈ្មោះ VUONG DINH NHAM ANH ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម
៥/ ឈ្មោះ DANG VAN DAT ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ វៀតណាម ។

វត្ថុតាងដកហូតរួមមាន ៖ កញ្ឆាក្រៀមចំនួន ៨១កញ្ចប់, ថ្នាំញៀនកញ្ចប់ទំពាំងបាយជូរពណ៌ខៀវ ៥០កញ្ចប់, ថ្នាំញៀនកញ្ចប់សញ្ញាម្កុជពណ៌ឈាមជ្រូក ៤៧កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ៤៥កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤កញ្ចប់, ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣១៩កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៨០៧គ្រាប់, ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ៦៤៥គ្រាប់, ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកចំនួន ៨៩គ្រាប់, ថ្នាំគ្រាប់ពណ៌លឿងចំនួន ០៣គ្រាប់, ទូរសព្ទដៃចំនួន ៩គ្រឿង, ជញ្ជីងថ្លឹងចំនួន ៨គ្រឿង, សម្ភារៈវិច្ចខ្ចប់មួយចំនួន, លិខិតឆ្លងដែនចំនួន ១, កាតមួយចំនួន, ម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

មតិយោបល់