ព័ត៌មានជាតិ

ករណីបុរសម្នាក់ជិះម៉ូតូលឿនបុករថយន្ត បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកតៃកុងបើករត់គេចទៅបុករះ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបតាំងក្រសាង ជាប់នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចម្ចាស់រថយន្តឃើញដូច្នោះ ក៏ថែមល្បឿនបើករត់ចូលទៅតាមបណ្ដោយផ្លូវ 105K បុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន និងបុកស្លាកសញ្ញាលក់គ្រឿងសំណង់ បាក់អស់មួយដើមទៀត ហើយវិលមួយជុំដាច់កង់ គងលើលូទៅមុខលែងរួច ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Camry ស៊េរីឆ្នាំ២០០២ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេភ្នំពេញ 2AF.8597 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បត់ឆ្វេងមិនប្រយ័ត្ន ស្រាប់តែមានម៉ូតូ PCX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1DH.5282 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មានទិសដៅពីកើតទៅលិច បានមកបុកថយន្តពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ។ ចំណែកម្ចាស់រថយន្តឃើញដូច្នោះ បានបន្ថែមល្បឿនបើករត់តាមបណ្ដោយផ្លូវ105K ចូលទៅច្រកចូលវត្តតាំងកសាងយ៉ាងលឿន ជ្រុលទៅបុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន និងបុកផ្លាកសញ្ញាលក់គ្រឿងសំណង់ បាក់អស់មួយដើមទៀត ហើយរថយន្តវិលមួយជុំដាច់កង់ គងលើលូទៅមុខលែងរួច
ប្រជាពលរដ្ឋឃាត់តៃកុងបានប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលកាកាបទី២ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថាៈ ភាគីជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ទិគ ចិន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រក់ក្តារ ឃុំហារហ្លូង ស្រុកពញាឮ ខេត្តកណ្តាល ៕

មតិយោបល់