ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តឡង់គ្រីស័រមួយគ្រឿង រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ប​ណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ:​ នា​វេលា​ម៉ោង​១២និង៥០នាទីយប់​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី០​៣ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត​ឡង់គ្រីស័រ ​មួយគ្រឿង ​រេចង្កូត​ជ្រុល​ទៅ​បុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឲ្យ​បាក់អស់​មួយ​កង់រងការខូចខាត ទីតាំងត្រង់​ចំណុច​មុខ​សាលា​មត្តេយ្យ​ទួលគោក​ ស្ថិតតាមបណ្ដោយ​ផ្លូវ​២៨៩​ សង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ ​នៅ​មុនពេល​កើតហេតុ​ គេឃើញ​បុរស​ម្នាក់ ​បើកបរ​រថយន្ត​ម៉ាក​ឡង់គ្រីស័រ​ ​មួយ​គ្រឿង ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BU-0809 ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​២៨៩​ មានទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុងល្បឿន​​លឿន មកដល់ត្រង់ចំណុច​កើតហេតុ​ ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវ​ពេញទំហឹង​បាក់អស់១​ផ្ទាំង​ ។ ចំណែក​រថយន្ត​​រងការខូចខាត​បាក់ក្រឡេ​កង់​ខាងមុខ​ចំហៀង​ខាង​ឆ្វេង​ បន្ទាប់​មក​តៃកុង​រថយន្ត​​បើក​ទៅ​មុខបាន៥០ម៉ែត្រ ​រថយន្ត​ទៅ​មុខ​លែង​រួច ហើយ​ម្ចាស់​បាន​ចុះ​ទៅ​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​គេច​ខ្លួនបាត់ស្រមោល ។

នៅក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ចជំនាញបាន​ចុះ​វាស់វែង ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ​៕

មតិយោបល់