ព័ត៌មានជាតិ

ភ្ញាក់ផ្អើល ដែល ក្លិបតោខៀវ Chelsea ចំណាយ ១១៨ ផោនចង់បាន​ Lionel Messi

យោងតាមប្រភពព័ត៌មាន មេត្រូបាន​ឲ្យដឹងថា ក្លិបតោខៀវ Chelsea បានធ្វើការដេញថ្លៃ ចំនួនទឹកប្រាក់ ១១៨ លានផោន ប្រហែល ១៩២ លានដុល្លារ​ ទិញយកខ្សែ​ប្រយុទ្ធមុខស្រួច Lionel Messi ពីក្លិប Barcelona ។​
វា​មិនទាន់ឆ្លើយតប នឹងបញ្ហាខាងលើពីសំណាក់ក្លិប Barcelona មែនពិត ក៏ប៉ុន្តែ ​ជាក់ណាស់​អ្នកលេងសញ្ជាតិអាហ្សង់ទីនរូបនេះ មិនមែនជា​អ្នកលេងនៅ Nou Camp ទៀត​ដោយបង្ហាញអារម្មណ៍ចង់ចាកចេញពីក្លិបមួយនេះឆាប់រហ័ស​។​
Lionel-Messi-Barcelona
ប្រភពខាងលើបានអះអាងថា Messi មិនសប្បាយចិត្ត​លេងនៅ Barcelona ឡើងពេលនេះ ជាមួយនឹងក្លិបលេងតាំងពីអាយុ ១៣ ឆ្នាំ ដោយរកគ្រាប់បាល់បាន ៣៥៧គ្រាប់ បង្ហាញខ្លួលេង ៤៣១ ដង ​ជួយឲ្យក្លិបនេះឈ្នះពាន La Liga ៦ ដង និង Champions League ៣ ដង រួមទាំងពានកិត្តិយសផ្សេងៗ​ទៀត​។​

ទោះជាយ៉ាងនេះក្តី Jose Mourinho មិនស្ទាក់ស្ទើរ ក្នុងការនាំយកកីឡាករ​លំដាប់ពិភពលោករូបនេះ ហើយម្ចាស់ក្លិប លោក Roman Abramovich អាចនឹងចំណាយទឹកប្រាក់ ១១៨ លានផោននេះ ក៏ប៉ុន្តែការ​ពាំនាំយកនេះ ហាក់ដូចជានៅឆ្ងាយ​ ។​
តម្លៃ ១១៨ លានផោន នេះ ​សបញ្ជាក់ថា កំពុងតែ​​បំបែកកំណត់ត្រាចាស់ ដែល Real Madrid ចំណាយ ៨៥ លានផោន ទិញ Gareth Bale ពីមាន់ខ្នាយមាស កាលពីឆ្នាំ ២០១៣ ៕​

មតិយោបល់