នៅព្រឹកថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារនៅលើFacebook អំពីសកម្មភាពចុះត្រួតពិនិត្យ ពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ម្សិលមិញ។
ជាមួយនិងការបង្ហោះសកម្មភាពការងារ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកនូវទស្សនៈ ៖ <<ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់ឱ្យហើយ>>។ ឯកឧត្តម បានសរសេរបន្តថា <<ការវាយតម្លៃ ព្យាករណ៍សភាពការណ៍ និងការកំណត់គោលដៅអាទិភាព ព្រមទាំងការរៀបចំផែនការផ្អែកលើមូលដ្ឋានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និងការចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈដើម្បីត្រៀមលក្ខណៈឆ្លើយតប ឬដោះស្រាយបណ្តាយថាហេតុដែលអាចកើតមានឡើង អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យលើគ្រប់ការងារ>>។ <<កុំរង់ចាំដល់ពេលសង្គ្រាមផ្ទុះ បានចាប់ផ្តើមជ្រើសរើសទ័ពយកមកហ្វឹកហ្វឺន បំពាក់អាវុធ និងរៀបចំផែនការប្រយុទ្ធ ព្រោះវាអាចហួសពេលបាត់ទៅហើយ>>។
តាមរយៈទំព័រFacebook ផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះ បានអញ្ជើញ ចុះទៅពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្តឧត្តរមានជ័យ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ។ និងបន្តចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យមនិងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប៕
មតិយោបល់