ព័ត៌មានជាតិ

យុវជន​ម្នាក់ខឹងម្តាយមិននិយាយរក ​បានសម្រេចចិត្ត​បញ្ចប់ជីវិត​​​ ដោយ​ចងក​សម្លាប់​ខ្លួន

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ យុវជន​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់​ខ្លួន​ ដោយ​គ្រាន់តែ​ម្ដាយ​មិន​និយាយ​រក​ នៅ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ០១​និង​០០​នាទី​រំលង​អ​ធ្រា​ត្រ​ នៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំពីរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ញ៉ា​យ​ សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភ្នំ​ប្រាំពីរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង ​។​
​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​អធិការ​ស្រុក​ភ្នំព្រឹក​ សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​ លើ​ជន​រង​គ្រោះ​ឈ្មោះ​ ញ៉ា​យ​ សុធា​រ៉ា​ ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​ ក្រោម​មូលហេតុ​ជន​រង​គ្រោះ​ខឹង​នឹង​ម្ដាយ​មិន​និយាយ​រក​ ទើប​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​តែ​ម្ដង ​។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

មតិយោបល់