ព័ត៌មានជាតិ

ដោ​យ​សា​រ​ញៀ​ន​នឹ​ង​ស​ម្រស់​ស្ត្រីម្នាក់​បា​ន​ស្លាប់​ ​ខ​ណៈ​​ប្រើ​​ផ​លិ​ត​ផ​ល​​​ចា​ក់​​ប​ង្កើ​ន​​​ទំ​ហំ​​សុ​ដ​ន់​​

អាហ្សង់ទីន៖​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នាង Llanzon Sonia Perez វ័យ ៣៩ ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ Molas Lucio នៃ​ប្រទេស​អា​ហ្សង់​ទី ដោយសារ​តែ​ផលវិបាក​មកពី​ប្រើ​ផលិតផល​លាប​ស្បែក​ដើម្បី​បង្កើន​ទំហំ​សុដន់​។ លោក​បណ្ឌិត Julio PLA ជា​ប្រធាន​នាយកដ្ឋាន​ផ្នែក​វះកាត់​បាន​និយាយថា នាង SOnia ស្ថិតនៅ​ក្នុង​ស្ថានភាព​ដំ​ប៉ៅ​ដោះ​។ ពីដំបូង​នាង​បដិសេធ​ថា​មិន​បាន​ប៉ះពាល់​សុដន់​របស់ខ្លួន ប៉ុន្តែ​ក្រោយមក​នាង​បាន​ទទួលស្គាល់​ចំពោះ​ការ​បូម​ស​សុដន់​ដោយ​ចាក់​បញ្ចូល​ជាតិ Vaseline នៅ​លើ​ដើមទ្រូង​។

​ជាតិ Valeline នេះ​គឺជា​ប្រភេទ​នៃ​ផលិតផល​ថែរក្សា​ស្បែក ដែល​មាន​សារធាតុ​ប្រេង ហើយ​បុរស​មួយចំនួន​ក៏​បាន​ប្រើប្រាស់​ផលិតផល​នេះ​ដើម្បី​បង្កើន​ទំហំ​អា​អូន​តូច​របស់​ខ្លួន​ផង​ដែរ​។ ទោះជា​យ៉ាងណា​ពួកគេ​មិន​ជឿ​ថា​ផលិតផល​នេះ​អាច​បណ្តោយ​ឲ្យ​រងរបួស​ធ្ងន់​ធ្ងន់​ប្រសិន​បើ​ពួកគេ​ចាក់​វា​ទៅ​ក្នុង​រាងកាយ​នោះទេ​។ មិត្តភក្តិ​របស់​នាង Sonia បាន​បញ្ជាក់​ផង​ដែល​ថា នាង​ជា​មនុស្ស​ដែល​ញៀន​នឹង​ភាពស្រស់ស្អាត ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ដែល​មិន​ខ្លាច​ប៉ះពាល់​ដល់​ជីវិត​របស់​ខ្លួន​បែប​នេះ​៕

2014-03-21_113353

មតិយោបល់