ព័ត៌មានជាតិ

នោះ!មន្រ្តីនគរបាលនាយផ្នែកអត្តសញ្ញាណកម្មម្នាក់កំពុងសំអាតមុខផ្ទះ ត្រូវក្មេងទំនើងដេញកាប់ផ្អើលសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ មន្រ្តីនគបាលនាយផ្នែកអត្តសញ្ញាណកម្ម អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមក្មេងស្ទាវ៧នាក់ ប្រដាប់ដោយកាំបិតដាវនិងដុំថ្មដេញកាប់ និងគប់រត់បាតជើងសព្រាត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប រួមជាមួយកម្លាំងអធិការដ្ឋានចុះទៅជួយអន្តរាគមន៍ ដេញចាប់ក្មេងស្ទាវបានម្នាក់ ៦នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្លូវរថភ្លើង ភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងទំនើងខាងលើមានឈ្មោះ សេន ចាន់ថា អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ កន្លែងកើតហេតុខាងលើ ចំណែកបក្ខពួក៦នាក់ទៀតរត់គេចខ្លួនបាត់ ។

រីឯជនរងគ្រោះ ឈ្មោះ ឃីម សំនៀង អាយុ៣៩ឆ្នាំជាមន្រ្តីនគរបាល នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មានទីលំនៅផ្ទះលេខ៦៨ ក្រុមទី២ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ មន្រ្តីនគរបាលរូបនោះ បានធ្វើដំណើរចេញពីអធិការដ្ឋាន ក្នុងបំណង ទៅមើលជាងកំពុងសាងសង់ផ្ទះ នៅកន្លែងកើតហេតុ ហើយកំពុងសំអាតនៅមុខផ្ទះស្របពេលនោះ ក្មេងទំនើងខាងលើ ដែលស្គាល់មុខថា សង្ស័យធ្លាប់អុកឡុកក្នុងភូមិចំនួន៣នាក់ហើយគាត់ក៏សួរថាមករកអ្វីខណៈនោះពួកគេអត់មាត់ហើយដើរចេញហើយមួយសន្ទុះក្រោយមកបែរជាក្មេងទំនើងរនេះបានហៅគ្នា បក្ខពួក ចំនួន៦ទៅ៧នាក់ប្រដាប់ដោយកាំបិតដុំថ្មនិងដាវនាំគ្នាមកដេញកាប់ មន្រ្តីនគរបាល ស្រែកផ្អើល កម្លាំងនគរបាលប៉ុស្តិ៍កាកាប ចុះទៅជួយអន្តរាគមន៍ ដេញចាប់ក្មេងទំនើងបានម្នាក់ ៦នាក់ទៀតរត់គេចខ្លួនបាត់ ។

ក្រោយពីចាប់ខ្លួនបានក្មេងបង្កខាងលើត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្ត ៕

https://youtu.be/pwKcQFDM2Ls

មតិយោបល់