បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង នៅពេលនេះម៉ោង១៥និង០០នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ជាស្នងការធ្វើការឃាត់ខ្លួនបក្សពួកជាជនស័ង្សយបានចំនួន០១នាក់ ហើយដែលខណ:នេះ កំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវបន្ត រីឯបក្សពួកផ្សេងទៀតកំពុងស្វែងតាមចាប់ខ្លួនជាបន្តទៀត ចំពោះព័ត៌មានលំអិត សូមជម្រាបជូននៅពេលក្រោយ ៕
ព័ត៌មានជាតិ
មតិយោបល់