ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនស្ត្រីម្នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម)

កំពង់ចាមៈ យោងតាមផេកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ដោយមានបទបញ្ជារពីលោក ឧត្តមសេនីយ៍ ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ។ លុះដល់ម៉ោង ១៥.៤០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើការបង្រ្កាបនៅចំណុចភូមិឃុំខាងលើ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ :
១/ ឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
+ ដកហូតវត្ថុតាងរួមមាន :
– ទូរស័ព្ទដៃចំនួន០១គ្រឿង
– ប៊ិចចំនួន០១ដើម
– បន្ទាត់ចំនួន០១ដើម
– សៀវភៅចំនួន០២ក្បាល
– ក្រដាសកន្ទុយលេខចំនួន០១សន្លឹក
– ប្រាក់រៀលចំនួន ២២៣,៦០០រៀល(ម្ភៃពីរម៉ឺនបីពាន់ប្រាំមួយរយរៀល )។

+បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនីតិវិធី ៕

មតិយោបល់