បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានទទួលបណ្តឹងពីស្ត្រីឈ្មោះ អ៊ុក ម៉ឺន ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីចាប់រំលោភអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាក្មួយស្រីរបស់គាត់។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុក ឯកភ្នំ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ធ្លក សារុន ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទចាប់រំលោភអនីតិជនអាយុក្រោយ១៥ឆ្នាំ។
សមត្ថកិច្ចបានសាកសួររួចជនសង្ស័យឈ្មោះ ធ្លក សារុន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភទៅលើកុមារីរងគ្រោះឈ្មោះ ខ.ច.ឌ ភេទស្រី អាយុ០៧ឆ្នាំ បានសំរេចបានជាច្រើនលើកពិតប្រាកដមែន។ តាមបំភ្លឺជនរងគ្រោះឈ្មោះ ខ.ច.ឌ បាននិយាយប្រាប់ថា ឪពុកចុងបានចាប់ខ្លួនជាច្រើនលើកច្រើនសារ តែខ្លួនមិនចាំពេលវេលាទេ ដោយរងនឹងការឈឺចាប់មិនបាន ទើបខ្លួននិយាយប្រាប់យាយនិងម្តាយមីង។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកឯកភ្នំកំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕
មតិយោបល់