ព័ត៌មានជាតិ

ស្រ្តីម្នាក់បើករថយន្តPriusមួយគ្រឿង ត្រូវឡានFuSoបើកវ៉ាជែងបុកពេញទំហឹង បណ្តាលឲ្យវិលក្បាលត្រឡប់ក្រោយរងការខូតខាត

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកFuSo មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-8724 បុករថយន្ត Prius មួយគ្រឿង ឡើងវិលក្បាល ត្រឡប់ក្រោយវិញ បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តធុនធំមួយគ្រឿងម៉ាក FuSo ពាក់ស្លាកលេខភ្នំពេញ 3E-8724 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងល្បឿនលឿនបានបើកវ៉ាជែង ដោយខ្វះការប្រយ័ត្នបុករថយន្តម៉ាកPrius ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-1543 បើកបរដោយស្រ្តីម្នាក់ ធ្វើដំណើរស្របទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យរថយន្ត Prius នេះវិលក្បាលត្រឡប់ក្រោយ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរបានរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ
បានធ្វើការឃាត់ខ្លួនតៃកុងរថយន្តបង្កហេតុខាងលើនោះបានភ្លាមៗផងដែរ ហើយបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់ចោមចៅ ទី១ ដើម្បីធ្វើការសាកសួរតាមនីតិវិធីផ្លូវ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីដំណោះស្រាយរវាងម្ចាស់រថយន្តបង្កហេតុ និងម្ចាស់រថយន្តរងគ្រោះយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។





មតិយោបល់