ព័ត៌មានជាតិ

មានករណីអ៊ំស្រីម្នាក់ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននឹងដើមឈើនៅខាងក្រោយផ្ទះ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចក្រុមទី១ ភូមិចម្ការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីអ៊ំស្រីម្នាក់ធ្វើអត្តឃាតចងករសម្លាប់ខ្លួន ដោយចងកនឹងដើមឈើនៅក្រោយផ្ទះបញ្ចប់ជីវិតខ្លួន ។
ជនរងគ្រោះឈ្មោះ ហាយ ម៉ៅ ភេទស្រី អាយុ ៥០ ឆ្នាំ រស់នៅភូមិចម្ការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

តាមការបំភ្លឺពីសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំកាយទើបគិតខ្លីទៅចងកសម្លាប់ខ្លួន ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសំឡូត សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើ ជនរងគ្រោះឈ្មោះ ហាយ ម៉ៅ ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់