ព័ត៌មានជាតិ

អ្នក​នេសា​ទ​ម្នា​ក់​​​ ​ថត​​​ជា​ប់​រូ​ប​​​សត្វ​​​ច​ម្លែ​ក​ដ៏ធំ​ ​នៅ​ព្រៃ​លេ​ច​ទឹក​​

អ្នកនេសាទ​​ម្នាក់ឈ្មោះ John Rodriguez អាយុ ៦៦ ឆ្នាំ នៅរដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក ​បាន​​ធ្វើការអះអាងប្រាប់​សារព័ត៌មាន .huffingtonpost កាលពីថ្ងៃទី ២៦ ខែ ធ្នូកន្លងទៅនេះថា ​នៅទន្លេ​ Hillsborough River នាភាគខាងជើង តំបន់ Tampa ក្នុងរដ្ឋ​ផ្លរីដា បានជួបរឿងមិនគួរ​ឲ្យជឿមួយ ដោយឃើញ ស្តេច​ស្វាឪ ដ៏ធំ ដែល​ត្រូវបានគេ​ចាត់ចូលជាជាសត្វកម្រ និងចម្លែក ។​
លោក John Rodriguez បាននិយាយថា លោកតែងតែ​ទៅ​​នេសាទត្រីនៅ Hillsborough River និង ​យក​កាម៉េរ៉ា​ទៅជាមួយ ​ដើម្បីថត​​យករូបភាពសត្វស្លាប តែពេលនេះ​ វា​ខុសពីលក្ខណៈធម្មតា ដោយឭ​សំលេង​ចម្លែក​ពីក្នុងព្រៃលិចទឹក ហើយក៏ឃើញ សត្វចម្លែក ដើ​កាត់ព្រៃលិចទឹកនោះ ​ ដែល​​ជាសត្វ​សា្វឪចម្លែក ។ ជាមួយនឹងគ្នានេះដែរ ខ្ញុំបាន ថត​រូបភ្លាមៗ និងប្រញាប់ចេញពីទីនោះ ខ្លាច​មានគ្រោះថ្នាក់ ។​
John Rodriguez បានបន្ថែម និងអះអាងយ៉ាង​លម្អិតថា រូបនេះ​ជារូបពិត មិនមែន​ជារូបក្លែង​បន្លំ ឬ ​កែដោយ​កម្មវិធី​កុំព្យូទ័រ ឡើយ ៕​
o-TAMPASKUNKAPE-570

មតិយោបល់