ព័ត៌មានជាតិ

បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូ១គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង០២និង៥០នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូ១គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។​ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យមើលតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕



មតិយោបល់