ភ្នំពេញ: បុរសម្នាក់បើកបរម៉ូតូមួយគ្រឿង សង្ស័យវ៉ាជែងជ្រុលទៅប៉ះរថយន្ត ដែលបើកមកពីខាងមុខ រួចរេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលនិងមនុស្សរងរបួស២នាក់ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់ ធ្វើដំណើរដោយម៉ូតូហុងដាស្កុបពី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JT-6480 ដែលធ្វើដំណើរស្របទិសគ្នា ជាមួយនិងម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ធំ 1G-7936 មានគ្នា២នាក់ប្តីប្រពន្ធ ក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ សង្ស័យតែអ្នកបើកបរម៉ូតូហុងដាស្កុបពីបានវ៉ាជែង បណ្តាលឲ្យជ្រុលទៅប៉ះរថយន្តព្រូស មួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2B-7917 ដែលបើកបរក្នុងទិសដៅពីលិចទៅកើតរួចប៉ះដួល ភ្លាមៗនោះម៉ូតូហុងដាឌ្រីម ដែលបើកស្របទិសវាក់អើ បណ្តាលឲ្យជាន់ហ្រ្វាំងដួលខ្លួនឯង រងរបួសមនុស្ស២នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុ ភាគីទាំងបីបានធ្វើការយកសម្ភារ:ទៅជួសជុល និងព្យាបាលរបួសរៀងៗខ្លួន ដោយមិនចង់វែងឆ្ងាយ ៕
មតិយោបល់