ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តគេចពីរថយន្ត១គ្រឿងទៀត មិនចាំម៉ាកក៏បួងចង្កូតជ្រុលទៅបុកទម្លុះចូលរបងផ្ទះពលរដ្ឋ

ភ្នំពេញ: នៅវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ មានករណីបុរសម្នាក់ បើករថយន្តម៉ាក lexusNX200t ១គ្រឿង ក្នុងល្បឿនលឿន បានបើកគេចពីរថយន្ត ១គ្រឿងទៀត មិនចាំម៉ាកបើកកាត់ពីមុខក៏បួងចង្កូតគេចជ្រុលទៅបុកទម្លុះចូលរបងផ្ទះពលរដ្ឋ រងការខូចខាត ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ ដំបូងគេឃើញរថយន្តម៉ាក lexusNX200t ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BC-6172 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានអកហ្សឺនិងរថយន្តមួយគ្រឿងមិនចាំម៉ាកបើកឆ្លងកាត់ នៅពីខាងមុខរួចម្ចាស់រថយន្ត lexusNX200t បានបួងចង្កូតគេចក៏ជ្រុលទៅបុកទម្លុះចូលរបងផ្ទះពលរដ្ឋតែម្តងទៅ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ ដល់មនុស្សខូចខាតតែរបងផ្ទះពលរដ្ឋ និងបង្គោលស្លាកសញ្ញារួមទាំងសម្ភារ:នៅខាងក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុខាងលើ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ដោយម្ចាស់រថយន្តបង្កព្រមសងក្នុងការជួសជុល ទៅលើរបងផ្ទះពលរដ្ឋ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕






មតិយោបល់