កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី នៅចំណុចចំណោទមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកម៉ូតូបុកសត្វក្របី បណ្តាលអោយរងរបួសធ្ងន់ ។
ជនរងគ្រោះឈ្មោះ សុខ អាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បើកបរម៉ូតូម៉ាក Honda dream ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-0209 ។
បច្ចុប្បន្ន កម្លាំងអធិការនគរបាលស្រុក បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ៕

មតិយោបល់