ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូឌុបគ្នាជួបគ្រោះចរាចរណ៍ស្លាប់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្ត២នាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តចតស្ងៀម បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែង និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៤រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លើផ្លូវជាតិលេខ៦ចំណុចមុខសាលាកសិកម្មព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

រថយន្តម៉ាក មីសុយប៊ីស៊ីពុយស៊ូ ពាក់ស្លាលលេខ ភ្នំពេញ 3C-3804 ចតស្ងៀម។
ម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HB-3148 ជិះឌុបគ្នាដោយយុវជន ២នាក់ ក្នុងនោះម្នាក់ឈ្មោះ មុំ វាសនា អាយុ ១៤ឆ្នាំ ស្នាកនៅម្តុំស្ពានលេខ៣ ក្នុងសង្កាត់ព្រែកលៀប បានស្លាប់និងម្នាក់ទៀតឈ្មោះ ហេង គីមអ័ន អាយុ ១៤ឆ្នាំ របួសធ្ងន់។

តាមប្រភពពត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តចតនៅកៀនចិញ្ចើមផ្លូវ ហើយក្រោយមកក៏មានម៉ូតូដែលជិះឌុបគ្នាដោយយុវជន ២នាក់ បើកពីត្បូងទៅជើងជ្រុលបុកពីក្រោយថយន្ត បណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅកន្លែងនិងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងបញ្ជូនទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូនិងរថយន្តសមត្ថកិច្ចវាស់វែងបញ្ជូនទៅការិយាល័យចរាចរណ៍គោក នៃរាជធានីភ្នំពេញ
បន្តនីតិវិធី៕

មតិយោបល់