ព័ត៌មានជាតិ

Ford Raptor មួយគ្រឿងពាក់ស្លាកលេខកម្ពុជា X.STR.01 បុករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ:​ នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford Raptor មួយគ្រឿង ពាក់ស្លាកលេខកម្ពុជា X.STR.01 បើកបរបុករថយន្ត ពាក់ស្លាកលេខខេមរភូមិន្ទ02 2-0988 បណ្តាលឲ្យផ្នែកខាងមុខខ្ទេចរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ02 2-0988ចតនៅត្រង់ចំណុចចិញ្ចើមផ្លូវ ហើយបានរយ៉ែថយក្រោយបន្តិច ស្រាប់តែមានរថយន្តម៉ាក Ford Raptor មួយគ្រឿង ពាក់ស្លាកលេខកម្ពុជា X.STR.01 បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿន បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្កហេតុ ខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំ ចំណែករថយន្តស្លាកលេខខេមរភូមិន្ទនោះ បានរងការខូចខាតផ្នែកស្តុបខាងក្រោយ​ ។ ក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ឃើញមានវត្តមានកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានចុះមកដើម្បីអន្តរាគមន៍នោះទេ ។ ចំពោះដំណោះស្រាយយ៉ាងណានោះ ក៏មិនទាន់ដឹងច្បាស់ដែរ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕





មតិយោបល់