ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃអាទិត្យ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ដនិងរថយន្ដ០១ករណីនៅចំណុច (ផ្លូវបំបែកជាបួនទឹកសុទ្ធត្រចៀកកាំ) ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសស្រាល ០១នាក់ (ស្រី) ខូចខាតរថយន្ដកម្រិតធ្ងន់០២គ្រឿង ដែលមានដូចខាងក្រោម ។
ភាគីទី១ អ្នកបើកបរឈ្មោះ ផៅ រុន ភេទប្រុស អាយុ ៣៤ ឆ្នាំ (គ្មានរបួស) រថយន្តម៉ាក់ Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-4959 ឆ្នាំ២០០៨ (ខូចខាតធ្ងន់) រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ភាគីទី២ ឈ្មោះ ភូ សុវណ្ណថា ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសួនអំពៅលិច សង្តាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) បើកបររថយន្ដម៉ាក Corolla សេរីឆ្នាំ១៩៩៦ ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H-7947 (ខូចខាតធ្ងន់) ទិសដៅពីជើងទៅត្បូង (ឆ្លងផ្លូវ) មានអ្នករួមដំណើរ
១/ឈ្មោះ ជា ផាត់ដាវ ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរ មេផ្ទះ ( របួសស្រាល) ។
២/ឈ្មោះ ភូ សំបូរិន ភេទប្រុស អាយុ ១១ ឆ្នាំ មុខរបរ សិស្ស (គ្មានរបួស) អ្នករួមដំណើរជាប្រពន្ធកូន ។
ករណីខាងលើជនរងគ្រោះ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងវត្ថុតាងយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់