Post News Media ព័ត៌មានជាតិ រថយន្ត PRIUS ...

រថយន្ត PRIUS ពីរគ្រឿង សាកកំម្លាំងគ្នា បណ្ដាលខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់រួមដំណើរប្រុសស្រីបីនាក់ទៀត បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ក៏ជ្រុលទៅរថយន្តមួយគ្រឿង បើកដោយបុរសម្នាក់ រួមដំណើរដោយបុរសពីរនាក់ទៀត ប៉ើងផ្ទប់និងបង្គោលភ្លើង បណ្ដាលឲ្យមនុស្ស ៣នាក់របួសស្រាល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៣០និងនាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៥៥ កែងនិងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ រួមដំណើរនិងប្រុសស្រីបីនាក់ទៀត បើករថយន្តPRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA 4289 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីកើតទៅលិច ជាមួយល្បឿនយ៉ាងលឿន មិនគោរពស្លាកសញ្ញា ក៏បានជ្រុលទៅបុករថយន្ត PRIUS មួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AT 0453 ជារថយន្តតាក់ស៊ី បើកដោយបុរសម្នាក់ ដឹកភ្ញៀវជនជាតិពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៥៥ ចំពាក់កណ្ដាលរថយន្តពេញទំហឹង ប៉ើងទៅផ្ទប់និងបង្គោលភ្លើង បណ្ដាលឲ្យជនជាតិចិន និងតៃកុងខ្មែរបីនាក់រងរបួសស្រាល ចំណែករថយន្តទាំងពីរគ្រឿង រងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ ចុះវាស់វែងស្ទូចរថយន្តទាំងពីរគ្រឿង ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕