ព័ត៌មានជាតិ

រថយន្តPrius ពាក់ស្លាកលេខភ្នំពេញ2BL-9290 បុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នាវេលាម៉ោង៩និង៣២នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តPrius ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BL-9290 បុកម៉ូតូឌ្រីមសង់ មួយគ្រឿង ពាក់ស្លាកលេខបាត់ដំបង 1AN-2030 បណ្តាលឲ្យបុរស ម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកPrius ពណ៌ស មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៤ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើត ហេតុ បានបុកម៉ូតូឌ្រីមសង់ មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។ រីឯរថយន្តនិង ម៉ូតូនោះវិញឃើញថា មានសភាពរងការខូចខាតទាំងសងខាង ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ាខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីដំណោះស្រាយ របស់សមត្ថកិច្ចយ៉ាងដូចម្តេចនោះទេ គឺទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕




មតិយោបល់